fbpx

ទទួលបានអារម្មណ៍កាន់តែប្លែក និងអស្ចារ្យសម្រាប់គេហដ្ឋានរបស់លោកអ្នក !

ផលិតផលដ៏ល្អប្រណីត គឺចាំបាច់ត្រូវតែផលិតចេញពីវត្ថុធាតុដើម ដែលមានគុណភាពខ្ពស់បំផុត នោះគឺគ្រឿងសង្ហារិមដែលផលិតនៅប្រទេសអ៊ីតាលី ។

ក្រុមហ៊ុន DELUXE ARTE  បានសម្រាំងយកតែប្រភេទឈើខ្លឹមល្អៗបំផុតប្រចាំប្រទេសអឺរ៉ុប ដូចជាឈើ Mahogany  ឈើ Beech wood និងឈើ Walnut ។ បន្ទាប់ពីធ្វើការសម្លាប់មេរោគយ៉ាងយកចិត្តទុកដាក់រួចមក ឈើទាំងអស់នេះ ត្រូវបានយកទៅសម្ងួតក្នុងម៉ាស៊ីនដ៏ទំនើប និងក្រោយមកយកទៅកាត់តាមទំហំដែលបានកំណត់ច្បាស់លាស់។

នេះជាមោទនភាពរបស់ក្រុមហ៊ុន DELUXE ARTE គ្រប់ដំណាក់កាលនៃការកាត់ និងចម្លាក់ត្រូវបានរចនា និងធ្វើដោយដៃសុទ្ធសាធ។ បើនិយាយអំពីពណ៌ និងរចនាបថ គ្រឿងសង្ហារិមនេះ ប្រកាន់យកបទដ្ឋានលំដាប់កំពូលនៃប្រទេសអ៊ីតាលីក៏ដូចជាក្នុងចំណោមប្រទេសអឺរ៉ុបដទៃទៀតដែរ។ ដោយហេតុផលទាំងអស់នេះហើយ បានជំរុញឱ្យហាង Limperial Home ជ្រើសរើស និងនាំចូលផ្តាច់មុខគ្រឿងសង្ហារិមដ៏ល្អប្រណីត និងមានគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់អស់លោកលោកស្រីដែលត្រូវការចាំបាច់នូវគ្រឿងសង្ហារិមដ៏ល្អប្រណីតឥតខ្ចោះក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះ។

FURNITURE COLLECTIONS

OUR MISSION

We brigh the highest quality luxury and classic furniture, lamp leading in Cambodia to support Villas, Residential, Houses, Borey. We will provide the quality products and best service that meets customer needs.  Adherent core values such as; Honestly , Competitive price, Integrity , Geniuses products ……………………………..

KEEP IN TOUCH WITH US

Watch This Video